កឹបខ្សែ Network អោយបានល្អ


ខាងក្រោមនេះជាប្រភេទនៃការកឹបខ្សែ:

១. Straight Through Cable:  គេប្រើវាសំរាប់ ឧបករណ៍ផ្ទុយគ្នា។
ឧទាហរណ៍: Hub ទៅ Switch, Switch ទៅ Computer, រឺ Router ទៅ Computer។
1

២. Cross Over Cable:  គេប្រើវាសំរាប់ ឧបករណ៍ដូចគ្នា រឺ សំរាប់ដំណើរការក្នុង Peer to peer ដោយមិនចំបាច់ប្រើ ឧបករណ៍ Hub, Switch……។
ឧទាហរណ៍: Computer ទៅ Computer, Patch panel ទៅ Patch panel, Switch ទៅ Switch………..។
1ឧបករណ៍សំរាប់ធ្វើការកឹបខ្សែ Network រួមមាន:

១. ខ្សែរ Network UTP (unshielded twisted pair) Cat 5, 5e or 6( Cat 6 recommended) ។
២. គ្រាប់កឹប (Connector) RJ45
៣. Boots
៤. ប្រដាប់កាត់ខ្សែ UTP (Cable Stripper)
៥. ប្រដាប់កឹបខ្សែ Network (Crimper)

ជំហានទី ១: យកស្រោមជ័រ (Boots) ស៊កចូលខ្សែ Network UTP របស់អ្នក តែបើអ្នកមិនដាក់វា សូមរំលងជំហាននេះ។

 

1

ជំហានទី ២: យកប្រដាប់កាត់ខ្សែ មកកាត់ស្រោមខ្សែ UTP ចេញ និង ប្រុងប្រយត្ន័កុំអោយដាច់ ខ្សែចំលងខាងក្នុង។
1

រួចរៀបចំពន្លាវាអោយទៅតាមលំដាប់លំដោយនៃពណ៍របស់វា។
1

ជំហានទី ៣:បន្ទាប់ពីអ្នកបានរៀបចំខ្សែទៅតាមលំដាប់លំដោយពណ៌តាមប្រភេទនៃការប្រើប្រាស់ហើយ សូមកាត់វាអោយស្មើរត្រឹមល្អ ដូចរូបខាងក្រោម:
1

កំហុសនៃការកឹបមិនបានល្អ ភាគច្រើនកើតឡើងពីការកាត់មុខខ្សែខ្លី ឬ វែងពេក ដូច្នេះអ្នកត្រូវ ការអនុវត្តន៍ បានច្រើន ដើម្បីកឹប​អោយ​បាន​ល្អ​ធ្វើ​យ៉ាងណា​អោយ ស្រោមខ្សែ​ខាងក្រៅត្រូវចូលក្នុង ក្បាលគ្រាប់កឹបបន្តិច ដើម្បីពេលដែលយើងកឹប ទៅធ្វើអោយក្បាលកឹប ខំាជាប់នឹងខ្សែ Network UTP ណែនល្អ ។ ចំនុចនៃការកាត់ ខ្សែនេះខ្ញុំបានឃើញគេមានលក់ ក្បាល Connector មួយប្រភេទ ដែលអាចដោតខ្សែ Network ធ្លាយទៅម្ខាងទៀតងាយស្រួលក្នុងការតំរឹម ដូចរូបខាងក្រោម:
1

ជំហានទី ៤:  ស៊កបញ្ចូលនូវពណ៌ខ្សែ Network ទេតាមលេខរៀងនៃពណ៌ ដែលអ្នកបានរៀប ចំហើយ។
1

អ្នកគួរតែស៊កខ្សែNetwork អោយចូលបានល្អ ដោយស្រោមខាងក្រៅអាចចូលបាន និងកឹម អោយបានជាប់ដើម្បីការប្រើបានយូរ និងល្អ។
1

ប្រការគួរយល់ដឹង:  ត្រូវពិនិត្យមើលក្បាលគ្រាប់កឹប អោយបានល្អ ត្រូវដឹងថាវាខូច ឬនៅ សូមមើលរូបខាងក្រោម:
1

Good (Connectorល្អមានលេចចេញដែក)
1

ជំហានទី ៥:  បន្ទាប់មកអ្នកយកវាដាក់ចូលក្នុងប្រដាប់កឹបខ្សែ រួចកឹបវាអោយណែនរហូតលឺ សំលេងក្រឹមៗ ជាការស្រេច ហើយធ្វើដូចនេះសំរាប់ចុងខ្សែម្ខាងទៀត អ្នកនឹងបាន ខ្សែ Network មួយសំរាប់ការមួយដ៏ល្អ។
1

Resource: www.itcambo.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s