ក្នុងខណៈពេលដែលបុណ្យ Christmas ចូលមកដល់ មានគេហទំព័រជាច្រើននៅលើពិភពលោក បានបង្ហាញពីការអបអរសាទរ ពិធីបុណ្យនេះ ដោយគេហទំព័រខ្លះ មានធ្លាក់ព្រិល ឬ មានពាក់មួក របស់តាណូអែលជាដើម។ ចំណែកឯ Googleដែលជាគេហទំព័រដែលធំជាងគេ មានអ្វីប្លែកទៅ សម្រាប់ឱកាសនេះ?
១. Logo របស់ Google
Google បានបង្ហាញ Logo ថ្មីមួយសម្រាប់អបអរសាទរ ក្នុងឱកាសបុណ្យ Christmas។ តើមិត្តទាំងអស់គ្នាដឹងថា តើមានអ្វីពិសេសចំពោះ Logo នោះទេ?
ពេលយើងមើលទៅវាដូចជាធម្មតានោះទេ តែតាមការពិតវាពិតជាពិសេសមែន។ យើងគ្រាន់តែចុចលើប៊ូតុងចំរុះពណ៌ ទាំង៦ ពេលនោះយើងនឹងឃើញ Logo រាំ និង លឺបទភ្លេងអបអរសាទរ ក្នុងឱកាសបុណ្យ Christmas។
២. ធ្លាក់ព្រិលនៅលើ Google Search
Google បានកំណត់ពាក្យ មួយសម្រាប់ឲ្យពេលណាដែលយើង វាយពាក្យនោះ វានឹងធ្លាក់ព្រិល និង មានចុះអាប់ទៀតផង។ ពាក្យដែល Google បានកំណត់នោះគឺ “Let It Snow”។ ដូចនេះ គ្រាន់តែយើងវាយពាក្យ Let It Snow នៅលើប្រអប់ស្វែងរករបស់ Google វានឹងមានព្រិលធ្លាក់។
៣. ធ្លាក់ព្រិលនៅលើ Youtube.com
Youtube ក៏ជាគេហទំព័ររបស់ Google ផងដែរ។ អ្វីដែលប្លែកជាមួយនឹង Youtube នោះគឺ វាមានធ្លាក់ ព្រិលខណៈពេលដែលយើងបើកវីដេអូមើលនៅក្នុងគេហទំព័រនេះ។ ដើម្បីឲ្យធ្លាក់ព្រិល យើងគ្រាន់តែ ចុចលើ ប៊ូតុងដែលមានរាងដូចជាព្រិល ជាការស្រេច។
សូមសាកល្បងដើម្បីកំសាន្តអារម្មណ៍ទាំងអស់គ្នា !!